គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រួតពិនិត្យកិច្ចការងារ ប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ខែមីនា
នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់មីនា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក,គ្រឿងញៀន ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខសង្គម ពិសេសបំផុសការជឿទុកចិត្ត និងគាំទ្រការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបីប្រភេទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គណៈអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នាយកទីចាត់ការសាលាខេត្ត គណៈអភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង មេឃុំ ចៅសង្កាត់ ជាច្រើនរូបទៀត។